បាល់ទាត់អន្តរជាតិ
Barcelona នឹងផ្ដល់អាវលេខ 10 ដល់ Greenwood ប្រសិនគាត់ព្រមចូលរួមជាមួយពួកគេ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងផ្ដល់ឲ្យខ្សែប្រយុទ្ធ Mason Greenwood នូវអាវលេខ 10 ដែលជាមរកតដ៏អស្ចារ្យរបស់ក្លឹប បូកផ្សំនឹងការចំណាយតម្លៃផ្ទេរ 40 លានផោនដើម្បីស្នើទៅកាន់ក្លឹបបិសាចក្រហម នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។
ដោយឡែកទោះបីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពី Manchester United កាលពីដើមរដូវកាលនេះក៏ដោយ គាត់នៅតែមានកុងត្រា និងលក្ខខណ្ឌនៃការត្រឡប់ទៅទឹកដី Premier League វិញ។ យ៉ាងណាក្ដី Greenwood កំពុងរីករាយនឹងអាជីពបាល់ទាត់របស់ខ្លួនក្នុងប្រទេសអេស្ប៉ាញជាមួយក្លឹប Getafe ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 15 ប្រកួត។
មានក្លឹបកំពូលៗជាច្រើនចង់បានខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ ខណៈដែល Man United ក៏ចង់នាំយកគាត់ត្រឡប់ទៅវិញផងដែរ។ ក្នុងចំណោមក្លឹបជាច្រើនដែលពេញចិត្តនឹងសមត្ថភាពរបស់ Mason Greenwood នោះ គេបានដឹងថា Barcelona គឺជាបេក្ខភាពដែលចង់បាន និងអាចមានឱកាសផ្ទេរកីឡាករឆ្នើមរូបនេះច្រើនជាងគេ។
យោងតាមគេហទំព័រ The Sun អះអាងថា ក្រុមរបស់លោក Xavi មានឆន្ទៈក្នុងការចំណាយប្រាក់ 40 លានផោនសម្រាប់ផ្ទេរ Greenwood នៅឆ្នាំក្រោយ ហើយពួកគេត្រៀមនឹងផ្តល់ឱកាសដ៏ពិសេសមួយឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះ គឺអាវលេខ 10 ដែលជាមរតកដ៏អស្ចារ្យរបស់អតីតតារាឆ្នើម Lionel Messi។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!