បាល់ទាត់អន្តរជាតិ
Galatasaray ត្រៀមបញ្ជូន Hakim Ziyech មកឲ្យតោខៀវវិញមុនកំណត់
ក្លឹប Galatasaray កំពុងពិចារណាចង់បញ្ចប់លក្ខខណ្ឌខ្ចីជើងរបស់កីឡាករ Hakim Ziyech ពីក្លឹបតោខៀវ Chelsea ក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។ យ៉ាងណាមិញ កាលពីរដូវក្ដៅកន្លងទៅ ក្លឹបយក្សទួរគី Galatasaray បានចុះហត្ថលេខាកីឡាករឆ្នើមសញ្ជាតិម៉ារ៉ុករូបនេះ បន្ទាប់ពីគេបានបរាជ័យក្នុងការផ្ទេរទៅ Saudi Pro League។
គេបានដឹងថា Hakim Ziyech មានបញ្ហានៃការធ្វើតេស្តវេជ្ជសាស្ត្រ គឺជាហេតុផលដែលធ្វើឲ្យគាត់ផ្ទេរទៅកាន់មជ្ឈិមបូព៌ាបរាជ័យ។ ទោះជាយ៉ាងណា Galatasaray បានសម្រេចចិត្តមើលរំលងបញ្ហាតិចតួច ពាក់ព័ន្ធនឹងបញ្ហាវេជ្ជសាស្ត្ររបស់ Hakim Ziyech ហើយសម្រេចចិត្តខ្ចីជើងគាត់ពីក្លឹប Chelsea ជាមួយនឹងលក្ខខណ្ឌអាចទិញផ្ដាច់កុងត្រានៅរដូវកាលបន្ទាប់ផងដែរ។
ផ្ទុយមកវិញ មិនត្រឹមតែគ្មានបំណងទិញផ្ដាច់កុងត្រារបស់ Hakim Ziyech នោះទេ តែ Galatasaray ត្រៀមបញ្ជូនគាត់មកឲ្យតោខៀវ Chelsea វិញក្នុងពេលឆាប់ៗនេះ។ យោងតាម NTV Spor បានឲ្យដឹងថា Galatasaray ចង់លុបចោលកិច្ចព្រមព្រៀងទាំងស្រុងរបស់ Hakim Ziyech ខណៈដែល កីឡាករវ័យ 30 ឆ្នាំរូបនេះ គ្មានប្រសិទ្ធភាព និងមិនអាចបំពេញចំណុចនៃរំពឹងទុករបស់ពួកគេបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង