បាល់ទាត់អន្តរជាតិ
Hakim Ziyech ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹបនៅទួរគី
ក្លឹប Galatasaray ត្រូវបានគេរាយការណ៍ថា កំពុងបើកភ្លើងខៀវ ក្នុងការចុះហត្ថលេខាជាមួយនឹង Hakim Ziyech របស់តោខៀវ Chelsea ហើយ។ យ៉ាងណាមិញកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ កំពុងរស់នៅក្នុងជីវិតបាល់ទាត់ដ៏លំបាករយៈពេល 3 ឆ្នាំនៅ Stamford Bridge បើទោះបីជាបានឈ្នះពាន UEFA Champions League ម្ដងក៏ដោយ។
ខ្សែប្រយុទ្ធស្លាបរូបនេះ រកបានគ្រាប់បាល់សរុបចំនួន 14 គ្រាប់ និង Assists 13 ដង ក្នុងការបង្ហាញខ្លួន 107 ប្រកួត ខណៈដែល Hakim Ziyech បានព្យាយាមចាកចេញពីតោខៀវ Chelsea ចំនួន 2 ដងមកហើយ ក្នុងឆ្នាំ 2023 នេះ។
កីឡាករវ័យ 30 ឆ្នាំរូបនេះ ចុងក្រោយបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Al-Nass របស់ Saudi Pro League ប៉ុន្តែត្រូវបានរកឃើញបញ្ហាជង្គង់ នៅពេលពិនិត្យសុខភាពជាមួយគ្រូពេទ្យ ហើយការចាកចេញទៅអារ៉ាប៊ីសាអូឌីតក៏បរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Jacob Steinberg របស់កាសែត The Guardian បានឲ្យដឹងថា ពេលនេះ Galatasaray កំពុងក្លាយជាបេក្ខភាពក្លឹបដែលនឹងចុះហត្ថលេខាផ្ទេរ Hakim Ziyech។ គាត់អាចនឹងចាកចេញពី Chelsea ជាមួយនឹងការទិញផ្ដាច់កុងត្រា រឺអាចជាការខ្ចីជើងពេញមួយរដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ14 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត