បាល់ទាត់អន្តរជាតិ
Carlo Ancelotti បានបង្ហើបថា Mohamed Salah គឺជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតនាពេលបច្ចុប្បន្ន
កាលពីពេលថ្មីៗនេះលោក Carlo Ancelotti បានបង្ហើបថា គាត់យល់ស្របនឹងការអះអាងរបស់ Mohamed Salah ដែលថា គាត់គឺជាខ្សែបម្រើស្លាបដ៏ល្អបំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
កាលពីពេលថ្មីៗនេះ Mohamed Salah បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពបាល់ទាត់គិតថា គាត់គឺជាកីឡាករដ៏ល្អបំផុតម្នាក់ ខណៈដែលខ្លួនមានគ្រាប់បាល់ 155 គ្រាប់ និង 63 Assists ក្នុងការបង្ហាញខ្លួន 251 សម្រាប់ Liverpool បូករួមជាមួយនឹងឱកាសក្នុងការឈ្នះពាន Ballon d’Or ផងដែរ។
ខណៈដែលមានមនុស្សជាច្រើនសរសើរទៅលើ Mohamed Salah នោះ គ្រូបង្វឹកលោក Carlo Ancelotti ក៏សរសើរចំពោះ កីឡាកររូបនេះដែរ។
លោក Ancelotti បាននិយាយថា “គាត់និយាយត្រូវ វាមិនងាយស្រួលទេក្នុងការស្វែងរកខ្សែបម្រើស្លាបស្តាំ រឺឆ្វេងល្អដូចគាត់។ នៅក្នុងតំណែងរបស់គាត់ គាត់គឺល្អបំផុតនៅក្នុងពិភពលោក”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa