បាល់ទាត់អន្តរជាតិ
Salah អះអាងថា ការចាកចេញរបស់ Jurgen Klopp មិនប៉ះពាល់ដល់អនាគតរបស់គាត់ជាមួយក្លឹបឡើយ!!!
ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah បានអះអាងថា ការចាកចេញរបស់លោក Jurgen Klopp នឹងមិនប៉ះពាល់ដល់អនាគតរបស់គាត់ជាមួយក្លឹបនោះទេ។ ដោយឡែកយើងបានដឹងហើយថា Klopp បានប្រកាសកាលពីខែមករាកន្លងទៅថា គាត់នឹងចាកចេញពីតួនាទីជាគ្រូបង្វឹករបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីចំណាយពេល 9 ឆ្នាំជាមួយ Liverpool។
បន្តពីពេលនោះមក មានរបាយការណ៍ជាច្រើនបានអះអាងពីការចាកចេញរបស់កីឡាករឆ្នើមៗមួយចំនួនរបស់ Liverpool ដែលអាចនឹងចាកចេញដូច Jurgen Klopp ដែរ។ ក្នុងនោះដែរក៏មានការជជែកវែកញែកអំពី Mohamed Salah ដែលអាចចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះដូចគ្នា ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នៅសល់ត្រឹមតែ 18 ខែទៀតប៉ុណ្ណោះ។
ផ្ទុយមកវិញ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ បានអះអាងថា អនាគតរបស់គាត់ដែលអាចចាកចេញពី Liverpool រឺបន្តកុងត្រាថ្មីទៀតនោះ មិនមែនដោយសារតែការចាកចេញរបស់គ្រូបង្វឹកខ្លួនលោក Jurgen Klopp ឡើយ។ គួររំលឹកផងដែរថា Mohamed Salah គឺជាកីឡាករចាស់វស្សាមួយរូបរបស់ Liverpool ដោយគាត់បានស្នាក់នៅទីនេះតាំងពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2017 មកម្ល៉េះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ