Connect with us

បាល់ទាត់អន្តរជាតិ

Liverpool យក​ឈ្នះ​តោខៀវ Chelsea លើក​ពាន FA Cup

Published

on

នៅ​ក្នុង​កីឡាបាល់ទាត់ អ្នក​មិន​អាច​គ្រាន់​តែ​ល្អ ដើម្បី​ទទួល​បាន​ជ័យ​ជំនះ​នោះទេ ប៉ុន្តែ​អ្នក​ត្រូវតែ​មាន​សំណាង​ផង​ដែរ។ សំណាង​ល្អ បូក​ផ្សំ​ជា​មួយ​នឹង​កីឡាករ​ដែល​មាន​ទម្រង់​លេង​ល្អ ទើប​អាច​ធ្វើ​ឲ្យ​ក្រុម​ទទួល​បាន​ជោគជ័យ រឺ​អាច​លើក​ពាន​បាន។

ជាក់​ស្ដែង​ដូច​ជា ក្រុម​របស់​លោក Jurgen Klopp ដែល​ពោរពេញ​ដោយ​កីឡាករ​ឆ្នើមៗ និង​មាន​ទេពកោសល្យ ហើយ​ពួក​គេ​ក៏​មាន​សំណាង​ផង​ដែរ ដោយ​​គេ​បាន​ឈ្នះពាន FA Cup តាម​រយៈ​ការ​ទាត់​បាល់ 11 ម៉ែត្រ។ អ្នកចាំទី Alisson របស់ Liverpool បាន​សង្គ្រោះ​ការ​ទាត់បាល់​របស់ Mason Mount ហើយ Kostas Tsimikas គឺ​ជា​អ្នក​ស៊ុត​បាល់ 11 ម៉ែត្រ​បង្ហើយ​ចុងក្រោយ។

រដូវកាល​នេះ អាច​ជា​រដូវកាល​ដ៏​ជោគជ័យ​របស់​ក្រុម​ហង្សក្រហម Liverpool ដោយ​ពួក​គេ​បាន​ឈ្នះ​ពានរង្វាន់ Carabao Cup កាល​ពី​ខែកុម្ភៈ ហើយ​ថ្ងៃ​នេះ ពួក​គេ​កាន់​ពាន FA Cup មួយ​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត ហង្សក្រហម​នៅតែ​មាន​ឱកាស​ប្រជែង​ពាន Premier League រួម​ជា​មួយ​នឹង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដែល​ត្រូវ​ប៉ះ​ជាមួយ Real Madrid ផង​ដែរ។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម:

ប្រភព: BBC

Trending

Exit mobile version