បាល់ទាត់អន្តរជាតិ
Hannibal Mejbri ត្រៀមចាកចេញទៅចូលរួមជាមួយ Sevilla
ខ្សែបម្រើ Hannibal Mejbri របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពេញចិត្តនឹងជម្រើសក្នុងការផ្លាស់ទៅកាន់ក្លឹប Sevilla។ យ៉ាងណាមិញ គេបានដឹងថា កីឡាករវ័យក្មេងរូបនេះក៏មានជម្រើសក្នុងការចូលរួមជាមួយ Everton ដែរ ប៉ុន្តែគាត់នឹងសម្រេចចិត្តទៅលេងនៅទឹកដីអេស្ប៉ាញជំនួសវិញ។
កីឡាករសញ្ជាតិទុយនីស៊ីរូបនេះបានកសាងកេរ្តិ៍ឈ្មោះដ៏លេចធ្លោរ ពេលលេងនៅក្នុងក្របខ័ណ្ឌ Championship ជាមួយ Birmingham City កាលពីរដូវកាលមុន ប៉ុន្តែពេលត្រឡប់មកចូលរួមជាមួយបិសាចក្រហមវិញ គាត់ត្រូវបានប្រើប្រាស់ជាជម្រើសបន្ទាប់បន្សំ និងបង្ហាញសមត្ថភាពបានត្រឹមតែ 10 ប្រកួតប៉ុណ្ណោះ ក្នុងឆ្នាំ 2023-2024 នេះ។
ជាក់ស្ដែងស្ថានភាពបែបនេះ មិនអាចឲ្យ Hannibal Mejbri បន្តនៅជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនទៀតបានឡើយ ហើយពេលនេះទាំង Sevilla និង Everton ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការខ្ចីជើងកីឡាករវ័យ 20 ឆ្នាំរូបនេះ។ យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Hannibal Mejbri មានបំណងងាកទៅរកការផ្ទេរទៅកាន់ទឹកដី La Liga របស់អេស្ប៉ាញ ជាជាងការចូលរួមជាមួយក្លឹបជាគូប្រជែង Everton ដែលស្ថិតក្នុងលីគជាមួយគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!