បាល់ទាត់អន្តរជាតិ
ញញឹមបិទមាត់មិនជិត!!! Sadio Mane រៀបការភរិយាថ្មី វ័យ 19 ឆ្នាំ
អតីតកីឡាករឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool គឺខ្សែប្រយុទ្ធ Sadio Mane បានរៀបការជាមួយដៃគូថ្មីរបស់គាត់ដែលមានឈ្មោះថា Aisha Tamba។ អ្នកទាំងពីរបានរៀបការនៅខែមករា ដើមឆ្នាំ 2024 ដោយពិធីមង្គលការនោះធ្វើឡើងជាលក្ខណៈឯកជននៅប្រទេសកំណើតរបស់គាត់ គឺសេណេហ្គាល់។
ភរិយារបស់ Mane គឺអ្នកនាង Aisha Tamba បច្ចុប្បន្នមានអាយុទើបតែ 19 ឆ្នាំប៉ុណ្ណោះ ហើយពួកគេបានរៀបការដោយធ្វើតាមបែបពិធីប្រពៃណីមួយរបស់សាសនាអ៊ីស្លាម។ យ៉ាងណាមិញ ឪពុកក្មេករបស់ Sadio Mane និងត្រូវជាឪពុកបង្កើតរបស់ Amadou Tamba បានបង្ហាញថា កីឡាករឆ្នើមរូបនេះ និងកូនស្រីរបស់គាត់មិនដែលបានណាត់ជួបគ្នាពីមុនមកឡើយ មុនពេលដែលពួកគេរៀបការ។
គេបានដឹងថា Aisha Tamba នឹងក្លាយជាគូជីវិតដ៏យូរអង្វែងរបស់ Sadio Mane ខណៈដែលបច្ចុប្បន្នកីឡាកររបស់ក្លឹប Al Nassr រូបនេះ ក៏មានវ័យ 31 ទៅហើយផងដែរ។ ទន្ទឹមនឹងនេះ Aisha Tamba ជានារីសាមញ្ញម្នាក់ ហើយក៏មិនមែនជានារីដែលមានកេរ្តិ៍បោះសម្លេង ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចភរិយារបស់កីឡាករល្បីៗផ្សេងទៀតឡើយ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ