បាល់ទាត់អន្តរជាតិ
អស់សង្ឃឹមពិបាកផ្ទេរ Ivan Toney ពេលនេះ Arsenal បង្វែរគោលដៅលើខ្សែប្រយុទ្ធថ្មីម្នាក់ផ្សេងទៀតរបស់ក្លឹប Bologna
ក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធរបស់ក្លឹប Bologna គឺកីឡាករ Joshua Zirkzee ជាជម្រើសមួយផ្សេងទៀត បន្ទាប់ពីការផ្ទេរដែលប្រហែលជាមិនជោគជ័យលើ Ivan Toney របស់ Brentford។
គ្មានការលាក់បាំងឡើយ ដែលគ្រូបង្វឹករបស់ Arsenal លោក Mikel Arteta ចង់បន្ថែមខ្សែប្រយុទ្ធកណ្ដាលយ៉ាងហោចណាស់ម្នាក់ទៀត ទៅក្នុងក្រុមរបស់គាត់នៅដើមឆ្នាំនេះ ស្របពេលដែលកីឡាករ 2 រូបដំបូងដែលពួកគេចង់បានខ្លាំងបំផុតគឺ Ivan Toney និង Victor Osimhen។
ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភផ្នែកខុសច្បាស់ហិរញ្ញវត្ថុ (FFP) អាចនឹងដាក់កម្រិតលើការចំណាយរបស់ Arsenal ក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។ ដូច្នេះហើយ មានន័យថា Arsenal នឹងមិនអាចទិញកីឡាករណាដែលមានតម្លៃខ្លួនខ្ពស់ឡើយ ហើយ Ivan Toney និង Victor Osimhen ដែលសុទ្ធតែជាកីឡាករឡើងជើងនោះ នឹងមានថ្លៃផ្ទេរខ្ពស់បំផុត។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា Zirkzee កំពុងស្ថិតនៅលើរ៉ាដារបស់ Arsenal ស្របពេលដែលកីឡាករឆ្នើមរូបនេះកំពុងលេចធ្លោរខ្លាំងក្នុងក្របខ័ណ្ឌ Serie A។ គេបានដឹងថា ក្លឹប Bologna នឹងកំណត់តម្លៃ 50 លានផោនសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ ដែលជាតម្លៃអាចឲ្យ Arsenal ពិចារណាបាន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!