បាល់ទាត់អន្តរជាតិ
ឪពុករបស់ Messi សង្ឃឹមថា កូនប្រុសរបស់ខ្លួនអាចវិលត្រឡប់ទៅ Barcelona វិញ
តារាឆ្នើមអាហ្សង់ទីន Lionel Messi ត្រូវបានគេភ្ជាប់ទៅនឹងការផ្លាស់ត្រឡប់ទៅកាន់អតីតក្លឹបចាស់ Barcelona វិញ ខណៈដែលឪពុករបស់គាត់ក៏សង្ឃឹមដែរថា កូនប្រុសរបស់ខ្លួននឹងអាចត្រឡប់ទៅកាន់ទឹកដីនៃកីឡដ្ឋាន Camp Nou វិញនៅថ្ងៃណាមួយ។
Lionel Messi បានចាកចេញពីក្លឹប Barcelona កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីកុងត្រារបស់គាត់បានផុតកំណត់ ខណៈដែលក្លឹបមិនអាចមានលទ្ធភាពផ្តល់កុងត្រាថ្មីឲ្យគាត់បាន។ Messi បានចាកចេញពីក្លឹប Barcelona ទាំងមិនបានត្រៀមខ្លួនជាមុន ហើយក៏ចាកចេញទាំងអាល័យផងដែរ ព្រោះខ្លួនធ្លាប់បានសន្យាថា លេងនៅក្លឹប Barcelona អស់មួយជីវិត។ គាត់តែងតែមានចិត្តចង់ត្រឡប់ទៅ Barcelona វិញជានិច្ច។
ទោះជាយ៉ាងណាក្តី ក្តីសង្ឃឹមរបស់ Lionel Messi ក្នុងការវិលត្រឡប់ទៅកាន់ទឹកដី Camp Nou មិនរលាយបាត់ឡើយ សូម្បីតែគ្រូបង្វឹកលោក Xavi Hernandez ក៏បានសារភាពដែរថា ទ្វាររបស់ក្លឹបតែងតែបើកចំហសម្រាប់ Messi ក្នុងការផ្ទេរត្រឡប់មកវិញជានិច្ច។
គួររំលឹកផងដែរថា Lionel Messi មានទម្រង់លេងមិនសូវល្អឡើយ សម្រាប់ក្លឹបថ្មី Paris Saint-Germain ដោយរកបានគ្រាប់បាល់ 6 គ្រាប់ ជាមួយនឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 13 ដង ក្នុងការបង្ហាញខ្លួន 25 ប្រកួត។
យ៉ាងណានៅពេលនេះ Lionel Messi នឹងមិនចាកចេញពី Paris Saint-Germain ឡើយ ហើយគាត់ប្រហែលជាកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការផ្ដោតអារម្មណ៍សម្រាប់ការប្រកួតនៅចុងឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ World Cup សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur