បាល់ទាត់អន្តរជាតិ
Jesse Lingard ត្រៀមចូលរួមជាមួយក្លឹបនៅលីគកំពូលរបស់អាមេរិក MLS
ភ្នាក់ងាររបស់កីឡាករ Jesse Lingard ត្រូវបានគេរាយការណ៍ថា បាននឹងទាក់ទងជាមួយក្លឹប Portland Timbers របស់ MLS ចំពោះការពិភាក្សាលើកិច្ចព្រមព្រៀងដែលអាចចុះហត្ថលេខាលើគាត់នៅដើមឆ្នាំនេះ។ យ៉ាងណាមិញ បច្ចុប្បន្ន Jesse Lingard ជាកីឡាករដែលមិនមានក្លឹបលេងឡើយ គិតចាប់តាំងពីពេលចុងក្រោយដែលគាត់បានចាកចេញពី Nottingham Forest។
អតីតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហមរូបនេះ ធ្លាប់ជាកីឡាករដ៏លេចធ្លោរម្នាក់ក្នុងចំណោមកីឡាករជាច្រើនរបស់ Man United។ គាត់បានចាកចេញពី Old Trafford នៅក្នុងអំឡុងឆ្នាំ 2022 ដោយចូលរួមជាមួយ Nottingham Forest ហើយត្រឹមតែរយៈពេលមួយរដូវកាលប៉ុណ្ណោះ គាត់ក៏ត្រូវបានក្លឹបបញ្ចប់កុងត្រា។
កីឡាករវ័យ 31 ឆ្នាំរូបនេះនៅតែព្យាយាមស្វែងរកក្លឹបថ្មី ប៉ុន្តែមិនបានសម្រេច។ ដោយឡែកពេលនេះ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អ្នកតំណាងរបស់ Lingard កំពុងស្វែងរកឱកាសនៅសហរដ្ឋអាមេរិក ហើយក្លឹប Portland Timbers ត្រូវបានគេដឹងថា ជាក្រុមមួយក្នុងចំណោមក្រុមដែលអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur