បាល់ទាត់អន្តរជាតិ
Jesse Lingard ចុះហត្ថលេខាកុងត្រារយៈពេលមួយឆ្នាំ ជាមួយក្លឹប Nottingham Forest
កាលពីម្សិលមិញនេះ ក្លឹប Nottingham Forest បានចុះហត្ថលេខាលើកីឡាករដែលគ្មានតម្លៃខ្លួន Jesse Lingard លើកុងត្រារយៈពេលមួយឆ្នាំ ជាមួយនឹងប្រាក់ពលកម្មដែលក្លឹបផ្ដល់ឲ្យប្រមាណជាជិត 200,000 ផោនក្នុងមួយសប្តាហ៍។
កីឡាករវ័យ 29 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 12 ខែ ជាមួយនឹងក្លឹប Nottingham Forest ដែលជាក្លឹបទើបប្រម៉ូតឡើងពីលីគលំដាប់ទី 2 របស់អង់គ្លេសនៅរដូវកាលនេះ។
ថ្វីត្បិតតែ Nottingham Forest ជាក្លឹបដែលទើបនឹងឡើងមកលេងនៅ Premier League ក៏ដោយ ប៉ុន្តែក្លឹបមួយនេះធ្លាប់មានប្រវត្តិឈ្នះពាន UEFA Champions League ពីររដូវកាលជាប់ៗគ្នា កាលពីអតីតកាល គឺនៅឆ្នាំ 1979 និង 1980។
មុនការប្រកាសផ្ទេរជាផ្លូវការណ៍ទៅ Nottingham Forest ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបញញួរធំ West Ham។ ប៉ុន្តែប្រហែលជាសំណើរមិនសមបំណង Jesse Lingard សុខចិត្តច្រានចោល West Ham United ហើយចុះហត្ថលេខាជាមួយ Nottingham Forest។
ដោយឡែក Lingard បានបញ្ចប់ការពិនិត្យសុខភាពរួចរាល់ហើយ នៅយប់ថ្ងៃពុធសប្ដាហ៍នេះ និងបានធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ ដើម្បីប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្លឹប Union Berlin នៅថ្ងៃស្អែកនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!