បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ FC Seoul ប្រកាសពីការចុះហត្ថលេខាលើ Jesse Lingard
កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូង FC Seoul បានប្រកាសបញ្ជាក់តាមរយៈបណ្តាញជាផ្លូវការណ៍របស់ពួកគេ អំពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Jesse Lingard។
យ៉ាងណាមិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្លឹបដែលស្ថិតនៅលីគកំពូលនៃប្រទេសកូរ៉េខាងត្បូង FC Seoul ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់រកក្លឹបមិនបានលេងអស់រយៈពេលប្រហែលកន្លះឆ្នាំមកហើយ។ កីឡាករវ័យ 31 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំជាមួយក្លឹបថ្មី FC Seoul។
សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធស្លាបរូបនេះ បានប្រកបអាជីពរបស់ខ្លួនកាលពីរដូវកាលមុនជាមួយក្លឹប Nottingham Forest ដោយគាត់លេងបានសរុប 20 ប្រកួត ហើយរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ16 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ