បាល់ទាត់អន្តរជាតិ
Frankfurt លើកពាន Europa League ជាលើកទីពីរ បន្ទាប់ពីខកខានឈ្នះពាននេះតាំងពីឆ្នាំ 1980
ក្លឹបមកពីអាឡឺម៉ង់ Eintracht Frankfurt បានឈ្នះពានរង្វាន់ Europa League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 1980 ដោយបានយកឈ្នះក្រុម Rangers តាមរយៈការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីលទ្ធផលស្មើ 1-1 រហូតដល់ម៉ោងបន្ថែម 15 នាទីពីរដង។
Joe Aribo បានជួយឲ្យ Rangers នាំមុខមួយគ្រាប់មុន តាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី 57 ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Rafael Borre បានស៊ុតមួយគ្រាប់តាមស្មើវិញនៅនាទីទី 69 ដោយមានការបញ្ជូនបាល់ពី Filip Kostic។
ការប្រកួតដ៏ស្វិតស្វាញបានឈានដល់ម៉ោងបន្ថែម 15 នាទីទីពីរដង ហើយក្រុមទាំងពីរនៅតែរក្សាលទ្ធផលមួយស្មើ ធ្វើឲ្យមានការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។ អតីតអ្នកចាំទីរបស់ PSG គឺកីឡាករ Kevin Trapp បានក្លាយជាតួអង្គដ៏សំខាន់ ដោយបានសង្គ្រោះបាល់មួយគ្រាប់របស់ Aaron Ramsey ហើយក៏ធ្វើឲ្យក្រុមទទួលជ័យជំនះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោយ:
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល