បាល់ទាត់អន្តរជាតិ
Barcelona ធ្លាក់ចេញពី Europa League ក្រោមថ្វីជើងរបស់ Frankfurt
ក្លឹបមកពីលីគកំពូលអាឡឺម៉ង់ Bundesliga គឺ Eintracht Frankfurt បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Nou Camp ទៅលើក្រុមម្ចាស់ផ្ទះ FC Barcelona ក្នុងលទ្ធផល 3 ទល់នឹង 2។
កាលពីការប្រកួតនៅក្រៅដី ដែលជាការប្រកួតជើងទីមួយនោះ Barcelona និង Frankfurt បានបញ្ចប់ទៅក្នុងលទ្ធផល 1 ទល់នឹង 1 ប៉ុន្តែការប្រកួតជើងទីពីរ ដែលជាការប្រកួតដ៏សំខាន់នោះ ក្លឹប Barcelona បែរជាភ្លាត់ចាញ់ក្រុមភ្ញៀវរហូតដល់ 3 គ្រាប់ និងមានឱកាសត្រឹមតែតាមបាន 2 គ្រាប់វិញប៉ុណ្ណោះ។
សរុបការប្រកួតទាំងពីរជើង គឺ Barcelona មាន 3 គ្រាប់ ហើយ Frankfurt មាន 4 គ្រាប់ ដែលមានន័យថា Barcelona ចប់ភារៈកិច្ចជាមួយនឹង Europa League ត្រឹមនេះហើយ។ ចំណែកឯ Frankfurt នឹងត្រូវឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ ដែលត្រូវជួបជាមួយនឹង West Ham United។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោមនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo