បាល់ទាត់អន្តរជាតិ
Arsenal ប្រកាសប្ដូរលេខអាវរបស់ខ្សែប្រយុទ្ធស្លាប Gabriel Martinelli
កាលពីម្សិលមិញនេះ ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញឈុតអាវក្នុងដីថ្មីរបស់ពួកគេ សម្រាប់រដូវកាលក្រោយ និងការប្រកាសលេខអាវថ្មីរបស់ខ្សែប្រយុទ្ធស្លាប Gabriel Martinelli ផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Martinelli បានដើរតួនាទីកាន់តែលេចធ្លោរសម្រាប់ក្រុមរបស់លោក Mikel Arteta ក្នុងរដូវកាលនេះ និងបន្តជាមួយនឹងទម្រង់លេងដ៏ល្អពីមួយប្រកួតទៅមួយប្រកួត។
កីឡាករវ័យ 20 ឆ្នាំ Gabriel Martinelli បច្ចុប្បន្នពាក់អាវលេខ 35 រកបានគ្រាប់បាល់ 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ បន្ទាប់ពីការចេញប្រកាសឈុតអាវថ្មី ក្លឹបបានប្រកាសថា Martinelli នឹងប្ដូរមកពាក់អាវលេខ 11 ចាប់ពីរដូវកាលក្រោយទៅ។
យ៉ាងណាមិញអាវលេខ 11 ដំបូងឡើយ ត្រូវបានពាក់ដោយ Martin Odegaard ហើយកាលពីជំនាន់មុនៗនោះអ្នកពាក់មានដូចជា Mesut Ozil, Marc Overmars និង Paul Merson ជាដើម។
ដោយឡែក ឈុតថ្មីរបស់ Arsenal គឺមានពណ៌ស និងក្រហម ខណៈដែលមានកអាវពណ៌ស ជាមួយនឹងការតុបតែងពណ៌ក្រហមដ៏គួរឲ្យទាក់ទាញ ដែលរួមមានផ្លេកបន្ទោរពណ៌ក្រហម។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur