បាល់ទាត់អន្តរជាតិ
Juventus ចរចាទិញខ្សែការពារ Gabriel របស់ក្លឹបកាំភ្លើងធំ Arsenal
យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា នាយកផ្នែកកីឡារបស់ក្លឹប Juventus លោក Federico Cherubini បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីពិភាក្សាជាមួយក្រុមកាំភ្លើងធំ Arsenal លើកិច្ចព្រមព្រៀងទិញយកខ្សែការពារ Gabriel Magalhaes។
Juventus កំពុងស្វែងរកខ្សែការពារម្នាក់ដែលមានគុណភាព សម្រាប់ជំនួសកន្លែងរបស់ Giorgio Chiellini ដែលនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
យោងតាមសារព័ត៌មាន Corriere dello Sport និង Tuttosport បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus បានកំណត់គោលដៅមុនដំបូងគេគឺ Gabriel ដែលខ្សែការពាររូបនេះ ជាអ្នកស្នងតំណែងរបស់ Chiellini បាន ហើយពួកគេក៏មានបំណងឲ្យកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័តជាមួយ Arsenal ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពមួយបានអះអាងថា ក្រុមកាំភ្លើងធំ Arsenal កំពុងទាមទារយ៉ាងហោចណាស់ 50 លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាករវ័យ 24 ឆ្នាំរបស់ពួកគេ ខណៈតម្លៃដែលក្រុមកាំភ្លើងធំ ចុះហត្ថលេខានាំយក Gabriel មកពី Lille កាលពីឆ្នាំ 2020 មានតម្លៃត្រឹមតែ 27 លានផោនប៉ុណ្ណោះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad