Connect with us

បាល់ទាត់អន្តរជាតិ

Aubameyang ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ

Published

on

Aubameyang គឺ​ខ្សែប្រយុទ្ធ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គាបុង អស់​រយៈពេល​ជាង 10 ឆ្នាំ​មក​ហើយ គាត់​ក៏​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ទៀត​ផង។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​​បញ្ជាក់​​ថា អាជីព​បាល់​ទាត់​របស់​គាត់​ជា​មួយ​នឹង​​ប្រទេស​ហ្គាបុង​​បាន​​ដល់​ទី​បញ្ចប់​ហើយ។

យ៉ាង​ណា​មិញ​ខ្សែប្រយុទ្ធ​របស់ក្លឹប Barcelona រូប​នេះ បាន​បង្ហាញ​ខ្លួន​ចំនួន 72 ដង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​របស់​គាត់ ដោយ​ស៊ុត​បញ្ចូលទី​បាន 30 គ្រាប់ និង​ក្នុង​នាម​ជា​កាពីតែន​ក្រុម​ផង​ដែរ។ បន្ទាប់​ពី​ការ​បរាជ័យ​ដំបូង​នៅ​ក្នុង​ពាន Africa Cup of Nations គាត់​បាន​សម្រេចចិត្ត​ថា នឹង​ផ្តោត​តែ​លើ​បាល់ទាត់​សម្រាប់​​ក្លឹប​ប៉ុណ្ណោះ។

កីឡាករ​វ័យ 32 ឆ្នាំ Aubameyang បាន​សរសេរ​សារ​ដោយ​បើក​ចំហរ​ទៅ​កាន់​អ្នកគាំទ្រ​​ថា “បន្ទាប់​ពី​រយៈពេល 13 ឆ្នាំ ជាមួយ​នឹង​មោទនភាព​ក្នុង​ការ​លេង​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ ខ្ញុំ​សូម​ប្រកាស​ថា​ខ្ញុំ​កំពុង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ហើយ”។

គាត់​បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​សូម​អរគុណ​ប្រជាជន​ហ្គាបុង និង​អ្នក​ទាំង​អស់​ដែល​បាន​គាំទ្រ​ខ្ញុំ​ទាំង​ពេល​ឈ្នះ និង​ពេល​បរាជ័យ។ ខ្ញុំនឹង​រក្សាការ​ចងចាំ​ល្អៗ​ជាច្រើន ដូចជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Romnisports រឺ​ថ្ងៃ​ដែល​ខ្ញុំ​ត្រឡប់​មក​ពី​ប្រទេស​នីហ្សេរីយ៉ា​ជាមួយ​នឹង​ពានរង្វាន់ African Ballon d’Or”។

ប្រភព: Goal

Trending

Exit mobile version