បាល់ទាត់អន្តរជាតិ
Carvajal ប្រាប់ពីជម្រើសរបស់ខ្លួនរវាង Cristiano Ronaldo និង Messi
កីឡាករ Dani Carvajal ដែលជាតារាឆ្នើមមួយរូបរបស់ក្លឹប Real Madrid បានផ្ដល់ចម្លើយនៃការឆ្លើយតបមួយនៃជម្រើសរវាង Cristiano Ronaldo និង Lionel Messi។ ដោយឡែកយើងបានដឹងហើយថា បើទោះបីជាពេលនេះ Messi បានឈ្នះពានសព្វគ្រប់អស់ទៅហើយ រួមទាំង World Cup ផងដែរក៏ដោយ ក៏អ្នកទាំង 2 ត្រូវបានគេបន្តការប្រៀបធៀបដដែល។
យ៉ាងណាមិញ Carvajal ធ្លាប់លេងជាមួយ Cristiano Ronaldo នៅ Real Madrid ហើយជារឿយៗគាត់តែងតែប្រឈមមុខជាមួយ Messi ក្នុងកំឡុងពេលប្រកួតតទល់នឹងក្លឹប Barcelona។ ខ្សែការពារស្លាបស្ដាំរូបនេះបាននិយាយថា គាត់មិនអាចជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi បានទេ ព្រោះអ្នកទាំង 2 ជាកីឡាករដ៏អស្ចារ្យដូចគ្នា។
Dani Carvajal បាននិយាយតាមរយៈ Albiceleste Talk ថា៖ “Messi រឺ Ronaldo? ខ្ញុំដាក់ពួកគេនៅកម្រិតដូចគ្នា។… Messi គឺជាកីឡាករដែលអាចចុះទៅទទួលបាល់ និងបង្កើតគុណភាពប្រយុទ្ធ ហើយគាត់អាចចូលរួមក្នុងការលេង ឲ្យកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀត។ Cristiano Ronaldo គឺជាបិសាចដែលមានអំណាចក្នុងការស៊ុតបញ្ចូលទី និងវាយលុកតំបន់ប្រយុទ្ធ។ ប្រសិនបើពួកគេលេងជាមួយគ្នា ពួកគេនឹងក្លាយជាអាវុធដ៏ខ្លាំងក្លា ហើយវាពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការទស្សនាផងដែរ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់