បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍: ក្លឹប PSG ប្រកាសពីការចែកផ្លូវគ្នាជាមួយ Angel di Maria
នៅទីបំផុត ប៉ុន្មានម៉ោងមុននេះ ក្លឹបយក្សបារាំង Paris Saint-Germain បានធ្វើការប្រកាសជាផ្លូវការណ៍ហើយថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន Angel di Maria នឹងលែងជាកីឡាកររបស់ក្លឹបបន្តទៀតហើយ។
ក្លឹប Paris Saint-Germain បានធ្វើការថ្លែងអំណរគុណចំពោះ Angel di Maria ផងដែរ សម្រាប់ការរួមររស់ជាមួយក្លឹបអស់រយៈពេល 7 រដូវកាល ដោយបានឈ្នះពានចំនួន 18 ដង ជាមួយក្លឹប ដោយមានគ្រាប់បាល់ 91 គ្រាប់ និងបញ្ជូនបាល់បាន 111 ដង។
យ៉ាងណាមិញ Angel Di Maria នឹងចាកចេញពី Paris Saint-Germain ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះកុងត្រារបស់គាត់នឹងផុតកំណត់នៅចុងខែមិថុនាឆ្នាំនេះហើយ។ ចំពោះក្លឹបដែលកីឡាកររូបនេះនឹងចូលរូមជាមួយនៅរដូវកាលថ្មី មិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ណាមួយនៅឡើយទេ ប៉ុន្តែក្លឹបសេះបង្កង់ Juventus គឺជាក្លឹបដែលមានភាគរយខ្ពស់សម្រាប់ចុះហត្ថលេខាលើ Angel Di Maria។
Di Maria ដែលមានវ័យ 34 ឆ្នាំ បានចូលរួមជាមួយ PSG ដោយផ្ទេរពីបិសាចក្រហម Manchester United កាលពីឆ្នាំ 2015។ គាត់តែងតែជាតួអង្គសំខាន់នៅក្លឹប PSG ក្រោមការដឹកនាំរបស់លោក Laurent Blanc, Unai Emery, Thomas Tuchel និង Mauricio Pochettino។
ប្រភព: Theathletic
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!