Connect with us

បាល់ទាត់អន្តរជាតិ

Sadio Mane កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ចាកចេញ​ទៅ PSG

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Sadio Mane កាន់​តែ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​ក្លឹប​យក្ស​បារាំង PSG។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ Mane ផ្ទេរ​មក PSG នោះ​គាត់​នឹង​ត្រូវ​បាន​គេ​តំឡើង​ប្រាក់​ខែ​ច្រើន​ជាង​នៅ​ក្លឹប​ចាស់​ផង​ដែរ។ នេះ​ជា​មូលហេតុ​ដែល​មជ្ឈដ្ឋាន​អ្នក​វិភាគ​បាល់​ទាត់​គិត​ថា នេះ​ជា​ហេតុផល​ដែល Sadio Mane គាត់​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​នៅ Liverpool។

ជាមួយ​នឹង Kylian Mbappe គ្រោង​ចាកចេញ​ពី​ក្លឹប​ទៅ Real Madrid នៅ​រដូវក្តៅ​នេះ បូក​រួម​ទាំង Angel Di Maria ដែល​ទើប​នឹង​ចាកចេញ​ថ្មីៗ​នេះ​ផងដែរ Paris Saint-Germain កំពុង​ស្វែង​រក​ដៃ​ខ្សែ​ប្រយុទ្ធ​ថ្មី​ដែល​ចាប់​ដៃ​គូ​ជាមួយ Lionel Messi និង Neymar។

ខ្សែ​ប្រយុទ្ធ​ស្លាប Sadio Mane បាន​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់ Liverpool ក្នុងឆ្នាំ 2022 នេះ ដោយបាន​ស៊ុតបញ្ចូលទី​គ្រាប់​បាល់​ដ៏​សំខាន់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​របស់​ពួកគេ​ក្នុង​ពានរង្វាន់ Carabao Cup ឆ្នាំ 2021-22 និង​ពានរង្វាន់ FA Cup ឆ្នាំ 2021-22។

ប្រភព: 90 Min

Trending

Exit mobile version