បាល់ទាត់អន្តរជាតិ
Pep Guardiola អះអាងថា៖ Rodri ជាខ្សែបម្រើល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានពោលសរសើរកីឡាកររបស់ខ្លួនដោយលើកឡើងថា Rodri ជាខ្សែបម្រើដ៏ល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករដ៏សំខាន់របស់ Man City ដែលរ៉ាប់រងតួនាទីនៅតំបន់កណ្ដាលយ៉ាងល្អ ទាំងការទម្លាក់មកការពារ និងឆ្មក់ឱកាសស៊ុតបញ្ចូលទីពីចម្ងាយ។
ដោយឡែក Rodri បានលេងឲ្យ Man City ចាប់តាំងពីឆ្នាំ 2019 មកម្ល៉េះ ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន 3 ដង និង UEFA Champions League ម្ដង។ ជាមួយនឹងការប្រកួតដែល Manchester City មានវត្តមានរបស់ Rodri ចូលលេងនោះ ពួកគេមិនចាញ់ទាល់តែសោះ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2023 មក។
ដោយមើលឃើញពីទម្រង់លេងរបស់កីឡាករឆ្នើមរូបនេះ លោក Pep Guardiola បាននិយាយប្រាប់ទៅកាន់ AS ថា៖ “Rodri តែងតែមានសមត្ថភាពក្នុងការប្រកួតសំខាន់ៗដែលក្រុមពិបាករកគ្រាប់បាល់ ដូច្នេះគាត់ជាកីឡាករដែលអស្ចារ្យមិនគួរឲ្យជឿ។ គាត់ជាខ្សែបម្រើដ៏ល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ព្រោះគាត់អាចធ្វើបានគ្រប់យ៉ាង…”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!