Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា៖ Barcelona មិន​ត្រូវ​ការ​លទ្ធផល​ស្មើ​ជាមួយ Napoli ទេ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​វគ្គ 16 ក្រុម​ចុង​ក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League នៅ​រំលង​អាធ្រាត​នេះ (ម៉ោង 3:00 នៅ​កម្ពុជា) ដែល​ត្រូវ​តទល់​នឹង​ក្រុម​ខ្លាំង​របស់​អ៊ីតាលី Napoli ជា​ការ​ប្រកួត​ជើង​ទី 1 ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Diego Armando Maradona ក្នុង​ទីក្រុង Naples។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន Napoli មាន​កីឡាករ​ឆ្នើមៗ និង​ជា​ក្រុម​ដែល​ធ្លាប់​លេច​ធ្លោរ​ខ្លាំង​កាល​ពី​រដូវកាល​មុន​ក៏​ដោយ Barcelona ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ដែល​មាន​ភាគរយ​ក្នុង​ការ​ឈ្នះ​ខ្ពស់​ជាង។ ទន្ទឹម​នឹង​នេះ សូម្បី​តែ​គ្រូ​បង្វឹក​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​លោក Xavi Hernandez ក៏​ជឿ​ជាក់​ថា ខ្លួន​អាច​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ។

លោក Xavi Hernandez ត្រូវ​បាន​គេ​សួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា តើគាត់​មាន​ជំនឿ​ចិត្ត​បែប​ណា​ក្នុង​ការ​ប្រកួត​ជើង​ទី 1 ដែល​ជា​ការ​ប្រកួត​នៅ​ក្រៅ​ដី​នេះ? ពេល​នោះ​គ្រូ​បង្វឹក​វ័យ 44 ឆ្នាំ​​រូប​នេះ​បាន​ឆ្លើយ​តប​ថា៖ “ដូច​សព្វ​ដង យើង​នឹង​ចេញ​ទៅ​ដើម្បី​នាំ​យក​ជ័យ​ជំនះ​ត្រឡប់​មក​វិញ។ យើង​ចេញ​សម្រាប់​ការ​​ឈ្នះ យើង​ជា Barcelona ស្មើ​មិន​មែន​ជា​លទ្ធផល​ល្អ​ទេ…”។

ប្រភព: Barcablaugranes

Trending

Exit mobile version