បាល់ទាត់អន្តរជាតិ
Sadio Mane កំពុងមានភាគរយខ្ពស់ ក្នុងការចាកចេញទៅ PSG
ខ្សែប្រយុទ្ធស្លាប Sadio Mane កាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្លឹបយក្សបារាំង PSG។ លើសពីនេះទៅទៀត ប្រសិនបើ Mane ផ្ទេរមក PSG នោះគាត់នឹងត្រូវបានគេតំឡើងប្រាក់ខែច្រើនជាងនៅក្លឹបចាស់ផងដែរ។ នេះជាមូលហេតុដែលមជ្ឈដ្ឋានអ្នកវិភាគបាល់ទាត់គិតថា នេះជាហេតុផលដែល Sadio Mane គាត់ស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីនៅ Liverpool។
ជាមួយនឹង Kylian Mbappe គ្រោងចាកចេញពីក្លឹបទៅ Real Madrid នៅរដូវក្តៅនេះ បូករួមទាំង Angel Di Maria ដែលទើបនឹងចាកចេញថ្មីៗនេះផងដែរ Paris Saint-Germain កំពុងស្វែងរកដៃខ្សែប្រយុទ្ធថ្មីដែលចាប់ដៃគូជាមួយ Lionel Messi និង Neymar។
ខ្សែប្រយុទ្ធស្លាប Sadio Mane បានក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ Liverpool ក្នុងឆ្នាំ 2022 នេះ ដោយបានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់ក្នុងការទទួលជ័យជម្នះរបស់ពួកគេក្នុងពានរង្វាន់ Carabao Cup ឆ្នាំ 2021-22 និងពានរង្វាន់ FA Cup ឆ្នាំ 2021-22។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal