បាល់ទាត់អន្តរជាតិ
ភរិយាថ្មីរបស់ Sadio Mane ថា នាងស្រឡាញ់ Mane មិនមែនដោយសារលុយ រឺភាពល្បីល្បាញរបស់គាត់ទេ!!!
ភរិយាដែលទើបនឹងរៀបការថ្មីថ្មោងជាមួយខ្សែយុទ្ធ Sadio Mane គឺអ្នកនាង Aisha Tamba បានលើកឡើងថា នាងមិនចាប់អារម្មណ៍នឹងលុយ រឺកិត្តិយសភាពល្បីល្បាញរបស់ប្តីនាងឡើយ ដោយនាងស្រឡាញ់ Mane ជា Mane មិនមែនជាឥទ្ធិពលលុយកាក់មកគ្របដណ្ដប់ស្នេហាមួយនេះឡើយ។
គួររំលឹកផងដែរថា កីឡាករឆ្នើមរបស់ក្លឹប Al-Nassr រូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាថ្មីរបស់គាត់ កាលពីដើមឆ្នាំថ្មីនេះ។ ភរិយារបស់ Sadio Mane ដែលមានឈ្មោះថា Aisha Tamba មានសញ្ជាតិសេណាហ្គាល់ដូចនឹង Mane ដែរ ហើយនាងមានវ័យទើបតែ 19 ឆ្នាំប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ អាចនឹងមានមនុស្សមួយចំនួន រឺគេហៅថា មាត់ចាបមាត់ព្រាប នឹងនិយាយថា Aisha Tamba ស្រឡាញ់លុយកាក់ និងកិត្តិនាមល្បីល្បាញ់របស់ Sadio Mane។ ផ្ទុយមកវិញ Aisha Tamba បានបដិសេធ ដោយបង្ហាញឲ្យដឹងថា កេរ្តិ៍ឈ្មោះ និងលុយកាក់របស់កីឡាករឆ្នើមរូបនេះ មិនមែនជាចំណាប់អារម្មណ៍របស់នាងឡើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ18 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ