បាល់ទាត់អន្តរជាតិ
Bayern Munich នឹងលក់ Mane ដើម្បីប្រមូលថវិកាមកចំណាយលើ Harry Kane
ខ្សែប្រយុទ្ធ Sadio Mane ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវលក់របស់ Bayern Munich។ ក្លឹបយក្សអាឡឺម៉ង់មួយនេះ កំពុងចង់លក់ Sadio Mane ដើម្បីសម្រួលដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur។
យើងបានដឹងហើយថា ក្លឹបម្ចាស់ជើងឯកនៅ Bundesliga មួយនេះ កំពុងព្យាយាមជាខ្លាំង ដើម្បីចុះហត្ថលេខាលើ Harry Kane ទោះបីជា Tottenham Hotspur នៅតែទាមទារមិនឲ្យកីឡាកររបស់គេរូបនេះចាកចេញក៏ដោយ។ ទោះបីជា Kane នៅសល់កុងត្រាតែ 12 ខែទៀតក៏ដោយ កាសែត Daily Mail បានចុះផ្សាយថា Tottenham Hotspur ចង់លក់គាត់ក្នុងយម្លៃរហូតដល់ 120 លានផោន។
ជាមួយនឹងតម្លៃផ្ទេរដ៏ខ្ពស់នេះ របាយការណ៍ពី Sky Germany បានចុះផ្សាយថា កីឡាករចំនួន 7 នាក់ នឹងត្រូវ Bayern Munich លក់ចេញ ដើម្បីប្រមូលថវិកាទិញ Harry Kane ហើយក្នុងចំណោមកីឡាករដែលត្រូវលក់នោះក៏មាន Mane ផងដែរ ដែលត្រូវចាកចេញពី Allianz Arena។ កីឡាករវ័យ 31 ឆ្នាំរូបនេះអាចមានតម្លៃត្រឹមតែ 17 លានផោនប៉ុណ្ណោះ ហើយកំពុងត្រូវបានទាក់ទងពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ22 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ