បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Bayern Munich ប្រកាសពីការចែកផ្លូវគ្នាជាមួយ Thomas Tuchel
នៅមុននេះបន្តិចក្លឹប Bayern Munich បានប្រកាសបញ្ជាក់ថា ពួកគេនឹងចែកផ្លូវគ្នាជាមួយគ្រូបង្វឹកបច្ចុប្បន្នគឺលោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះហើយ (2023-2024)។ យ៉ាងណាមិញ គ្រូបង្វឹករូបនេះទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Bayern Munich ក្នុងខែមីនា ឆ្នាំ 2023 ប៉ុណ្ណោះ។
លោក Thomas Tuchel ធ្លាប់បានសាងស្នាដៃឈ្នះពាន Bundesliga កាលពីឆ្នាំមុន ប៉ុន្តែកៅអីនៃតំណែងជាគ្រូបង្វឹករបស់បុរសវ័យ 50 ឆ្នាំរូបនេះនៅ Allianz Arena ចាប់ផ្ដើមក្ដៅខ្លាំង បន្ទាប់ពីក្រុមបានចាញ់ការប្រកួតចំនួន 3 ដងជាប់ៗគ្នា ក្រោយថ្វីជើងរបស់ Bayer Leverkusen, Lazio និង Bochum។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះយើងមិនទាន់ដឹងថា តើក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះនឹងតែងតាំងអ្នកណាដើម្បីមកជំនួសតំណែងរបស់ Thomas Tuchel នោះទេ ខណៈដែល Zinedine Zidane, Antonio Conte, Jose Mourinho, Roberto De Zerbi និងអតីតគ្រូបង្វឹកលោក Hansi Flick សុទ្ធតែស្ថិតក្នុងចំណោមបេក្ខភាពដែលអាចក្លាយជាគ្រូបង្វឹកថ្មីនៅដើមរដូវកាលក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង