បាល់ទាត់អន្តរជាតិ
De Bruyne ត្រៀមគម្រោងចូលនិវត្តន៍នៅក្លឹបបច្ចុប្បន្នរបស់ខ្លួន Manchester City
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne របស់ក្លឹប Manchester City បានបង្ហាញពីផែនការអនាគតរបស់គាត់ ដោយបញ្ជាក់ថា គាត់ចង់បញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅក្លឹបបច្ចុប្បន្ន។ យោងតាមអ្នកសារព័ត៌មាន Sam Lee បានឲ្យដឹងថា De Bruyne កំពុងពិចារណាបន្តកុងត្រាបន្ថែមទៀតជាមួយ Man City និងមានគម្រោងបញ្ចប់អាជីពរបស់គាត់នៅអាយុ 35 ឆ្នាំ។
គួរបញ្ជាក់ផងដែរថា De Bruyne បានលេងឲ្យ Manchester City តាំងពីឆ្នាំ 2015 មកម្ល៉េះ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមក កីឡាកររូបនេះបានឈ្នះពានរង្វាន់សរុបចំនួន 17 ជាមួយក្លឹប ដែលរួមមានទាំងពាន UEFA Champions League ផងដែរ។ កុងត្រារបស់គាត់ជាមួយ Man City មានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
តាំងពីពេលដែល De Bruyne បានចូលរួមជាមួយ Manchester City មក គាត់បានបង្ហាញខ្លួនសរុប 367 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 98 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 161 ដង។ អតីតខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea រូបនេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃខ្លួន 60 លានអឺរ៉ូ (ផ្អែកតាមគេហទំព័រ Transfermarkt)។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!