បាល់ទាត់អន្តរជាតិ
អាជ្ញាកណ្តាលកាត់សេចក្ដីនៅក្នុងការប្រកួតរវាង Real Madrid និង Valencia ត្រូវបាន La Liga ព្យួរការងារបណ្ដោះអាសន្ន
លោក Jesus Gil Manzano ដែលជាអាជ្ញាកណ្តាលនៃការប្រកួតដ៏ចម្រូងចម្រាសរវាង Real Madrid និង Valencia កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានព្យួរពីតួនាទីរបស់ខ្លួន ដោយគ្មានកំណត់ពេលវេលាត្រឡប់មកវិញ។ យោងតាមសេចក្ដីរាយការណ៍ដោយ Archivo VAR បានឲ្យដឹងថា គណៈកម្មាធិការបច្ចេកទេសនៃអាជ្ញាកណ្តាល La Liga បានសម្រេចចិត្តរួចហើយទៅលើការដាក់ទោសទណ្ឌលើ Manzano។
ទន្ទឹមនឹងនេះដែរ អាជ្ញាកណ្តាលរូបនេះ ក៏បានយល់ស្របនឹងកំហុសរបស់គាត់ផងដែរ ហើយក៏បានត្រៀមខ្លួនដើម្បីប្រឈមនឹងទទួលយកការសម្រេចគ្រប់យ៉ាងពីគណៈកម្មាធិការបច្ចេកទេសនៃអាជ្ញាកណ្តាលរបស់ La Liga។
គួររំលឹកផងដែរថា ការប្រកួតដែលបញ្ចប់ទៅក្នុងលទ្ធផល 2-2 រវាង Real Madrid និង Valencia មានការចម្រូងចម្រាស់ជាច្រើន ខណៈដែលនៅចុងម៉ោងនៃការប្រកួត ពេល Brahim Diaz បញ្ចូនបាល់ចូលទៅតំបន់គ្រោះថ្នាក់របស់ Valencia អាជ្ញាកណ្ដាលលោក Manzano បានផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ភ្លាមៗនោះ Jude Bellingham បានតែតបាល់បញ្ចូលទី ដែលអាចឲ្យ Real Madrid ទទួលបានជ័យជំនះពីក្រុមម្ចាស់ផ្ទះ។
គ្រាប់បាល់ចុងក្រោយនោះមិនត្រូវបានអនុញ្ញាតឡើយ ហើយពេលនោះ Jude Bellingham បានព្យាយាមតវ៉ារហូតតឹងសរសៃកដាក់អាជ្ញាកណ្ដាល និងជាចុងក្រោយខ្សែបម្រើរូបនេះក៏បានទទួលកាតកាតក្រហម។ គួរដឹងផងដែរថា Manzano គឺជាអាជ្ញាកណ្តាលដែលមានអាជ្ញាប័ណ្ណ FIFA ដោយធ្លាប់កាត់សេចក្ដីនៅក្នុងការប្រកួតជម្រុះ World Cup និង European Championship ក៏ដូចជាការប្រកួតក្នុង UEFA Champions League និង Europa League ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ20 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur