បាល់ទាត់អន្តរជាតិ
ប្រសិនបើចង់បានគ្រូបង្វឹករូបនេះទៅដឹកនាំ Liverpool ត្រូវបង់លុយ 21 លានផោនឲ្យ Bayer Leverkusen
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool អាចត្រូវបង្ខំចិត្តចាយលុយ ដើម្បីចុះហត្ថលេខាលើគ្រូបង្វឹកថ្មីគឺលោក Xabi Alonso។ យ៉ាងណាមិញ Xabi Alonso ជាអតីតកីឡាករឆ្នើមមួយរូបរបស់ក្លឹប ដែលត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការមកស្នងតំណែងបន្តពីលោក Jurgen Klopp នៅ Anfield មុនរដូវកាលក្រោយចាប់ផ្ដើម។
Xabi Alonso ធ្លាប់បានចំណាយពេល 5 ឆ្នាំនៃអាជីពបាល់ទាត់របស់ខ្លួនក្នុងនាមជាកីឡាកររបស់ Liverpool ចន្លោះឆ្នាំ 2004 និង 2009 ដោយបានបង្ហាញខ្លួនសរុប 210 ប្រកួត។ បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះកំពុងដឹកនាំ Bayer Leverkusen ប្រកបដោយភាពលេចធ្លោរជាខ្លាំង ខណៈដែលបច្ចុប្បន្នពួកគេឈរក្នុងចំណាត់ថ្នាក់លេខ 1 ក្នុងតារាងលីគកំពូលរបស់អាឡឺម៉ង់។
Xabi Alonso នៅមានកុងត្រាជាមួយ Bayer Leverkusen រហូតដល់ខែមិថុនា ឆ្នាំ 2026 ហើយប្រធានផ្នែកកីឡារបស់ក្លឹបលោក Simon Rolfes បាននិយាយកាលពីខែមុនថា គាត់នឹងឲ្យគ្រូបង្វឹកវ័យ 42 ឆ្នាំរូបនេះដឹកនាំនៅរដូវកាលក្រោយបន្តទៀត។ ដូច្នេះហើយ Liverpool នឹងមិនអាចទទួលបាន Alonso ដោយទទេរៗនោះទេ ហើយយោងតាមរបាយការណ៍ពី The Mirror បានអះអាងថា ហង្សក្រហមអាចនឹងត្រូវបានគេតម្រូវឲ្យបង់ប្រាក់ចំនួន 21 លានផោន ប្រសិនបើពួកគេចង់បានគ្រូបង្វឹករូបនេះទៅដឹកនាំនៅរដូវកាលក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!