បាល់ទាត់អន្តរជាតិ
West Ham ចាប់អារម្មណ៍លើឱកាសផ្ទេរខ្សែប្រយុទ្ធស្លាប Marco Reus
ក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund គឺកីឡាករ Marco Reus នៅរដូវក្តៅនេះ។ យ៉ាងណាមិញ សម្រាប់ Marco Reus គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននាចុងបញ្ចប់នៃរដូវកាលនេះហើយ ហើយក៏ត្រៀមចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ។
កីឡាករវ័យ 34 ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាវីរបុរសបាល់ទាត់មួយរូបរបស់ក្លឹប Borussia Dortmund ដោយគាត់បានបង្ហាញខ្លួនសរុបរហូតដល់ 415 ប្រកួត ក្នុងរយៈពេលដែលគាត់ស្នាក់នៅ 12 ឆ្នាំកន្លងមកនេះ។ Marco Reus មានកំណត់ត្រាស៊ុតបញ្ចូលទីសរុប 167 គ្រាប់ និង 128 Assists ហើយក៏បានឈ្នះពានរង្វាន់ចំនួន 4 ដែរ។
រដូវកាលនេះគឺជារដូវកាលចុងក្រោយដែល Marco Reus ស្នាក់នៅ Borussia Dortmund ហើយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលរួមជាមួយក្លឹបជាច្រើនដូចជា អតីតក្លឹបចាស់ Monchengladbach, ក្លឹបនៅ MLS របស់អាមេរិក និងរួមមានទាំងក្លឹបយក្សទួរគី Trabzonspor ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមសេចក្ដីរាយការណ៍របស់ Football Insider បានឲ្យដឹងថា ភ្នាក់ងាររបស់ Marco Reus បានផ្ដល់ជូនខ្សែប្រយុទ្ធឆ្នើមរូបនេះ ទៅឲ្យក្លឹបមួយចំនួននៅ Premier League ហើយក្នុងនោះរួមមានទាំង West Ham ដែរ។ ក្លឹបញញួរធំ West Ham អាចនឹងផ្ទេរ Marco Reus ស្របពេលដែលពួកគេកំពូងស្ថិតក្នុងស្ថានភាពដែលត្រូវពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន ដោយពួកគេអាចនឹងបាត់បង់ Lucas Paqueta, Jarrod Bowen រឺ Mohammed Kudus នៅរដូវក្តៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់