បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធ 2 រូបរបស់ក្លឹប RB Leipzig កំពុងស្ថិតនៅលើរ៉ាដារបស់ Arsenal
ការពង្រឹងនៅតំបន់ខ្សែប្រយុទ្ធសម្រាប់ក្លឹបកាំភ្លើងធំ Arsenal គឺជាអាទិភាពមួយរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ហើយលោក Mikel Arteta កំពុងចាប់អារម្មណ៍លើកីឡាករមួយចំនួនរួចហើយផងដែរ ហើយក្នុងនោះមានខ្សែប្រយុទ្ធ 2 រូបដែលកំពុងលេចធ្លោរខ្លាំងរបស់ក្លឹប RB Leipzig។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតាមឃ្លាំមើលពីទម្រង់លេងរបស់ខ្សែប្រយុទ្ធក្លឹប RB Leipzig គឺកីឡាករ Benjamin Sesko និង Xavi Simons។ សម្រាប់ខ្សែប្រយុទ្ធ Benjamin Sesko ត្រូវបានគេដឹងថា RB Leipzig កំណត់តម្លៃលក់ចេញរហូតដល់ 42 លានផោន ដែលនេះហាក់មានភាពស្មុគស្មាញបន្តិច ក្នុងការចរចាផ្ទេរ។
ដោយឡែកសម្រាប់ Xavi Simons បច្ចុប្បន្នជាកីឡាករខ្ចីជើងរបស់ RB Leipzig ប៉ុណ្ណោះ ហើយគេស្ថិតក្រោមកម្មសិទ្ធិរបស់ PSG និងមានកុងត្រាជាមួយក្លឹបយក្សបារាំងរហូតដល់ឆ្នាំ 2027។ Simons មានទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ដោយគាត់បានស៊ុតបញ្ចូលទី 8 គ្រាប់ និង 12 Assists ក្នុងការបង្ហាញខ្លួន 34 ប្រកួតឲ្យ RB Leipzig។ ដោយឡែក Sesko ក៏មានភាពលេចធ្លោរដូចគ្នា ក្នុងការប្រកួតទាំង 32 លើកសម្រាប់ RB Leipzig ក្នុងរដូវកាលនេះ គាត់បានស៊ុតបាល់បញ្ចូលទី 11 គ្រាប់ និង 1 Assists។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល