បាល់ទាត់អន្តរជាតិ
Man City មានឱកាសខ្ពស់ ក្នុងការចុះហត្ថលេខាលើ Joshua Kimmich
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាបេក្ខភាពដែលមានឱកាសនាំមុខក្លឹបហង្សក្រហម Liverpool និង Barcelona ក្នុងការប្រជែងលើការចុះហត្ថលេខាខ្សែបម្រើ Joshua Kimmich របស់ក្លឹប Bayern Munich នៅអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ បានក្លាយជាកីឡាករសំខាន់របស់ Bayern Munich ជាច្រើនរដូវកាលមកហើយ។ ក្នុងរដូវកាលឆ្នាំ 2023-2024 នេះ Joshua Kimmich នៅតែជាខ្សែបម្រើកណ្ដាលដ៏សំខាន់របស់ក្រុម ដោយគាត់បានបង្ហាញខ្លួនចំនួន 29 ប្រកួត ហើយរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ នៅមានកុងត្រាជាមួយ Bayern Munich រហូតដល់រដូវក្តៅឆ្នាំ 2025 ប៉ុណ្ណោះ ហើយបច្ចុប្បន្នមានការរំពឹងទុកថា គាត់អាចនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅក្លឹបផ្សេង។
ក្លឹបហង្សក្រហម Liverpool និង Barcelona គឺជាក្លឹបចំនួន 2 ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ប៉ុន្តែយោងតាមអ្នកកាសែតលោក Ben Jacobs បានអះអាងថា ពេលនេះ Man City កំពុងស្ថិតឱកាសខ្ពស់បំផុត ដែលអាចឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Kimmich នៅរដូវក្ដៅនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ15 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ