បាល់ទាត់អន្តរជាតិ
Lazio ចាប់អារម្មណ៍ចង់បានគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ទៅដឹកនាំក្រុមរបស់ខ្លួន
ក្លឹប Lazio នឹងផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលពួកគេកំពុងពិចារណាស្វែងរកជម្រើសដែលអាចជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នផងដែរ។ ថ្មីៗនេះយោងតាមរបាយការណ៍ពី Corriere dello Sport បានអះអាងថា Lazio ចាប់អារម្មណ៍លើបេក្ខភាពគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីនគឺលោក Lionel Scaloni។
យ៉ាងណាមិញសម្រាប់គ្រូបង្វឹកលោក Lionel Scaloni ត្រូវបានគេដឹងថា កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន នឹងមានសុពលភាពរហូតចុងឆ្នាំ 2026 ប៉ុន្តែការចាកចេញរបស់គាត់ទៅដឹកនាំក្លឹបពិតជាអាចទៅរួច។ គ្រូបង្វឹកវ័យ 45 ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិឲ្យឈ្នះពានរង្វាន់ Copa America 2021, World Cup 2022 និង Finalissima ឆ្នាំ 2022 ផងដែរ។
គួររំលឹកផងដែរថា លោក Maurizio Sarri ដែលជាគ្រូបង្វឹករបស់ Lazio បច្ចុប្បន្ននឹងចាកចេញពីក្លឹបនៅក្រោយរដូវកាលនេះ ដោយមិនគិតពីលទ្ធផលនៅក្របខ័ណ្ឌ Serie A។ ដោយឡែក Maurizio Sarri នៅមានកុងត្រានៅ Lazio រហូតដល់រដូវក្តៅឆ្នាំ 2025 ប៉ុន្តែគ្រូបង្វឹក និងក្លឹបបានបញ្ចប់កិច្ចព្រមព្រៀងមុនកំណត់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ