បាល់ទាត់អន្តរជាតិ
De Bruyne នឹងមិនធ្វើដំណើរទៅចូលរួមជាមួយក្រុមជម្រើសជាតិ នៅចុងខែនេះទេ
ខ្សែបម្រើឆ្នើម Kevin De Bruyne របស់ក្លឹបមេឃខៀវ Manchester City នឹងមិនមានវត្តមានសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិករបស់គាត់ ក្នុងការប្រកួតនាចុងខែមីនានេះទេ (នេះបើយោងតាមសេចក្ដីរាយការណ៍ដោយកាសែត Sky Sports)។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ មិនត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិបែលហ្ស៊ិកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិប៉ះជាមួយ អង់គ្លេស (ថ្ងៃទី 27) និងអៀរឡង់ (ថ្ងៃទី 24) ក្នុងខែនេះនោះឡើយ។ គេបានដឹងថា នោះគឺដោយសារតែរបួសក្រលៀនតិចតួចរបស់គាត់។
គួររំលឹកផងដែរថា De Bruyne បានអវត្តមានជាច្រើនប្រកួតផងដែរ សម្រាប់ក្លឹប Man City នៅរដូវកាលនេះ ដោយសារតែរបួសជង្គង់។ បច្ចុប្បន្នខ្សែបម្រើរូបនេះស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 13 ដង ក្នុងការបង្ហាញខ្លួន 14 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ20 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur