បាល់ទាត់អន្តរជាតិ
De Bruyne ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតទី 3 ក្នុងប្រវត្តិសាស្ត្រក្លឹប Man City
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករបស់ក្លឹបយក្សអង់គ្លេស Manchester City គឺកីឡាករ Kevin De Bruyne បានឡើងមកឈរនៅលេខរៀងទី 3 ក្នុងបញ្ជីកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។
យ៉ាងណាមិញ នៅក្នុងការប្រកួតជុំទី 32 នៃក្របខណ្ឌកំពូលរបស់អង់គ្លេស (EPL) ទល់នឹងក្លឹប Crystal Palace កាលពីម្សិលមិញនេះ Man City បានយកឈ្នះ 4-2 ហើយខ្សែបម្រើ De Bruyne ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានម្ដង។ គ្រាប់បាល់ 2 គ្រាប់នេះដែរ ជាគ្រាប់ទី 99 និងទី 100 របស់គាត់សម្រាប់ Manchester City។
បន្ថែមលើសពីនេះដែរ គាត់ក៏បានឡើងមកឈរក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងបញ្ជីកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ដែលគាត់បានវ៉ាដាច់ចំនួនគ្រាប់បាល់របស់អតីតវីរបុស Shaun Goater (ស៊ុតបាន 99 គ្រាប់)។ បច្ចុប្បន្នកំណត់ត្រានៃការស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Man City គឺលេខ 1 ជា Sergio Aguero ដែលមាន 260 គ្រាប់ និង Rahim Sterling កាន់កាប់ចំណាត់ថ្នាក់លេខ 2 មាន 131 គ្រាប់។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ14 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish