បាល់ទាត់អន្តរជាតិ
ការប្រកួតរវាង Atalanta និង Fiorentina ត្រូវផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីនាយកប្រតិបត្តិក្លឹបត្រូវសង្គ្រោះនៅមន្ទីរពេទ្យ
ការប្រកួតក្របខ័ណ្ឌ Serie A ជុំទី 29 រវាង Atalanta និង Fiorentina ត្រូវបានពន្យារពេលបណ្ដោះអាសន្នដោយសារតែការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់នាយកប្រតិបត្តិក្លឹប Fiorentina គឺលោក Joe Barone។ ជាច្រើនម៉ោងមុនពេលនៃការប្រកួត គេបានដឹងថា Joe Barone ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងជម្ងឺធ្ងន់ធ្ងរ និងកើតឡើងភ្លាមៗនាពេលនោះ។
មុននេះបន្តិចមានសេចក្ដីប្រកាសជាផ្លូវការណ៍ថា ការប្រកួត Serie A រវាង Atalanta និង Fiorentina ត្រូវបានពន្យារពេលដោយសារតែការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ Joe Barone។ យ៉ាងណាមិញខាង Serie A នឹងប្រកាសកាលបរិច្ឆេទ និងពេលវេលាថ្មីនៃការប្រកួតរវាងក្រុមទាំង 2 នៅពេលក្រោយ។
គួរដឹងផងដែរថា លោក Barone ដែលមានវ័យ 58 ឆ្នាំបានបម្រើការជានាយកក្លឹប Fiorentina តាំងពីខែវិច្ឆិកា ឆ្នាំ 2019 ហើយជាមនុស្សជិតស្និទ្ធបំផុតជាមួយប្រធានក្លឹបលោក Rocco Commisso។ បច្ចុប្បន្ន Fiorentina កាន់កាប់តំណែងលេខរៀងទី 8 ក្នុងតារាង Serie A។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់