បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ត្រៀមដេញថ្លៃ 51.3 លានផោន សម្រាប់ខ្សែបម្រើមួយរូបរបស់ក្លឹប Atalanta
ក្លឹបតោខៀវ Chelsea ត្រូវបានគេអះអាងថា គ្រោងនឹងឆក់យកកីឡាករមួយរូបដែលក្លឹបបិសាចក្រហម Manchester United ចង់បាន គឺខ្សែបម្រើ Teun Koopmeiners របស់ក្លឹប Atalanta ដោយពួកគេបានត្រៀមថវិការរួចហើយ ចំនួនប្រហែល 51.3 លានផោន ក្នុងការដាក់ដេញថ្លៃនៅរដូវក្ដៅខាងមុខ។
យ៉ាងណាមិញ Koopmeiners ដែលបច្ចុប្បន្នជាកីឡាករដ៏សំខាន់នោះ បានចូលរួមជាមួយ Atalanta ក្នុងឆ្នាំ 2021 ដោយផ្ទេរពីក្លឹប AZ Alkmaar។ ចាប់តាំងពីពេលនោះមក ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ បានរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងទម្រង់លេងដ៏ល្អ ក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ។
កីឡាករវ័យ 26 ឆ្នាំ Koopmeiners បានរួមចំណែកស៊ុតបញ្ចូលទីបានរហូតដល់ 17 គ្រាប់ ពីការបង្ហាញខ្លួន 38 ប្រកួត នៅរដូវកាលនេះ។ នាយកប្រតិបត្តិរបស់ក្លឹប Atalanta លោក Luca Percassi បានអះអាងថា Koopmeiners មិនស្ថិតក្នុងគម្រោងដែលក្លឹបលក់ចេញនោះទេ ខណៈដែលកីឡាករឆ្នើមរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Sportmediaset បានឲ្យដឹងថា Chelsea មានការពេញចិត្តចំពោះ Koopmeiners ជាខ្លាំង ហើយបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើលទម្រង់លេងរបស់គេនៅក្នុងការប្រកួតចុងក្រោយដែល Atalanta បានយក Liverpool កាលពីសប្តាហ៍មុននៅកីឡដ្ឋាន Anfield ទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ