បាល់ទាត់អន្តរជាតិ
Griezmann ខកខានមិនបានចូលរួមការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិបារាំង
កីឡាករ Antoine Griezmann ដែលជាតារាឆ្នើមរបស់ក្លឹប Atletico Madrid នឹងមិនអាចជួយក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខនេះទេ។ យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ បានដកឈ្មោះចេញពីក្រុមរបស់លោក Didier Deschamps បន្ទាប់ពីការពិនិត្យសុខភាពបង្ហាញថា គាត់មានរបួសកជើងតិចតួច។
បច្ចុប្បន្ននេះ គេមិនដឹងថា តើ Didier Deschamps នឹងកោះហៅកីឡាករណាម្នាក់ទៀតមកជំនួស Griezmann ដែរ រឺអត់នោះទេ។ ក្នុងរដូវកាលនេះ Griezmann នៅតែមានទម្រង់លេងដ៏ល្អដោយស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 7 ដង ក្នុងការបង្ហាញខ្លួន 38 ប្រកួត។
ដូចគ្នានេះដែរ Antoine Griezmann គឺជាកីឡាករចាស់វស្សាមួយរូបសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយគាត់លេងបានប្រកួតសរុបចំនួន 127 ប្រកួត ស៊ុតបញ្ចូលទីបាន 44 គ្រាប់ និង Assist 38 ដង។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការនាំក្រុមជម្រើសជាតិរបស់គាត់ទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ FIFA World Cup កាលពីឆ្នាំ 2022 នៅប្រទេសកាតាផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត