បាល់ទាត់អន្តរជាតិ
បេក្ខភាពគ្រូបង្វឹកថ្មី ដែលនឹងមកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
លោក Ruben Amorim ដែលជាគ្រូបង្វឹករបស់ក្លឹប Sporting Lisbon កំពុងក្លាយជាបេក្ខភាពនាំមុខគេសម្រាប់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្លឹបហង្សក្រហម Liverpool (នេះបើយោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតលោក Fabrizio Romano)។
សូមរំលឹកផងដែរថា កាលពីមួយរយៈមុនលោក Jurgen Klopp បានប្រកាសរួចហើយពីការសម្រេចចិត្តរបស់គាត់ ក្នុងការចាកចេញពីក្លឹបហង្សក្រហម Liverpool នៅចុងរដូវកាល 2023/2024 ខាងមុខ បន្ទាប់ពីចំណាយរយៈពេល 9 ឆ្នាំ ជាមួយក្លឹបយក្សរបស់អង់គ្លេសមួយនេះ។
គេបានដឹងថា Liverpool បានបោះបង់គំនិតនៃការតែងតាំងលោក Xabi Alonso ជាគ្រូបង្វឹក បន្ទាប់ពីបុរសវ័យ 42 ឆ្នាំរូបនេះ សម្រេចចិត្តរួមរស់ជាមួយ Bayern Leverkusen ដល់រដូវកាលក្រោយ។ បេក្ខភាពគ្រូបង្វឹកថ្មីរបស់ Liverpool ឥឡូវនេះបានបង្វែរគោលដៅទៅលើ Ruben Amorim វិញម្ដង ដែលបច្ចុប្បន្នគ្រូបង្វឹករូបនេះកំពុងដឹកនាំនៅ Sporting Lisbon។
Ruben Amorim គឺជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ដែលនៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយប្រសិនបើ Liverpool ចង់បានគាត់ទៅដឹកនាំនោះ ពួកគេនឹងត្រូវចំណាយ 15 លានអឺរ៉ូ ក្នុងការទិញផ្ដាច់កុងត្រារបស់គាត់។ Ruben Amorim បានធ្វើជាគ្រូបង្វឹករបស់ក្លឹប Sporting តាំងពីឆ្នាំ 2020 មកម្ល៉េះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់