បាល់ទាត់អន្តរជាតិ
Arturo Vidal ទស្សន៍ទាយថា Barcelona នឹងឈ្នះពាន UCL នៅរដូវកាលនេះ!!!
អតីតខ្សែបម្រើរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Arturo Vidal ជឿជាក់ថា ក្លឹបយក្សកាតាឡាន់នឹងឈ្នះពាន UEFA Champions League នៅរដូវកាលនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ អតីតខ្សែបម្រើរូបនេះបានទស្សន៍ទាយថា Barcelona នឹងឡើងមកជួបជាមួយ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញសម្រាប់ Arturo Vidal គាត់ជាអតីតកីឡាករដែលធ្លាប់លេងឲ្យទាំងក្លឹប Barcelona និង Bayern Munich ប៉ុន្តែសម្រាប់ការទស្សន៍ទាយលើក្រុមចាស់ទាំង 2 នេះ គាត់អះអាងថា Barcelona នឹងឈ្នះទៅលើ Bayern Munich ក្នុងវគ្គផ្ដាច់ព្រ័ត UCL ឆ្នាំនេះ។
ដោយឡែក Barcelona បច្ចុប្បន្នពួកគេបានឡើងមកដល់វគ្គ 8 ក្រុមចុងក្រោយហើយ និងទើបតែបានយកឈ្នះ PSG នៅក្នុងការប្រកួតជើងទី 1 ដោយលទ្ធផល 3-2។ នៅប៉ុន្មានថ្ងៃខាងមុខទៀតពួកគេនឹងត្រូវប្រកួតជើងទី 2 ហើយច្បាស់ណាស់ថា បើ Barcelona ឈ្នះ PSG ពួកគេនឹងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលអាចជួបក្រុមមួយក្នុងចំណោម Atletico Madrid រឺ Dortmund។ ប្រសិនបើ Barcelona បន្តឈ្នះទៀត នោះគេនឹងឡើងដល់វគ្គផ្ដាច់ព្រ័ត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល