បាល់ទាត់អន្តរជាតិ
Arsenal ចង់បានខ្សែការពារ Federico Dimarco របស់ Inter Milan ប៉ុន្តែតម្លៃផ្ទេរកំពុងក្លាយជាឧបសគ្គ
ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍លើខ្សែការពារស្លាប Federico Dimarco របស់ Inter Milan ប៉ុន្តែពួកគេមិនអាចផ្ដល់តម្លៃផ្ទេរ តាមដែលក្លឹបអ៊ីតាលីកំពុងទាមទារចង់បាននោះឡើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ។
ក្លឹបកាំភ្លើងធំកំពុងព្យាយាមចង់ពង្រឹងក្រុមរបស់ពួកគេនៅយុទ្ធនាការក្របខណ្ឌកំពូលក្នុងប្រទេស បូករួមជាមួយនឹងការប្រជែងពានផ្សេងៗផងដែរ សម្រាប់រដូវកាលក្រោយ។ បញ្ហារបួសរបស់ Kieran Tierney បានធ្វើឲ្យគាត់អវត្តមានពេញមួយរដូវកាល ខណៈពេលដែល Nuno Tavares មិនសូវបានបង្ហាញខ្លួនជាប់លាប់សម្រាប់ក្រុមនោះឡើយ។ ដូច្នេះហើយយោងតាមការរាយការណ៍ពី The Sun បានលើកឡើងថា Arsenal ចង់ផ្ទេរ Dimarco មកលេងនៅតំបន់ការពារឆ្វេងរបស់ Kieran Tierney។
យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំ Federico Dimarco បានបង្ហាញខ្លួនចំនួន 32 លើកសម្រាប់ក្រុម Inter Milan រដូវកាលនេះ ខណៈដែលក្រុមរបស់គេ បានបញ្ចប់យុទ្ធនាការឆ្នាំនេះ ក្នុងចំណាត់ថ្នាក់លេខ 2 សម្រាប់ក្របខ័ណ្ឌ Serie A។ Federico Dimarco មានគ្រាប់បាល់ចំនួន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 4 ដងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំចង់បានតម្លៃផ្ទេរមិនសូវខ្ពស់ ដែលពួកគេអាចទទួលយកបាន ខណៈដែលរបាយការណ៍មួយបានប្រាប់ថា Inter Milan ចង់បានតម្លៃផ្ទេរលើសពី 20 លានផោន សម្រាប់ខ្សែការពារឆ្វេង Federico Dimarco។
Arsenal ចង់បានតម្លៃផ្ទេរទាបជាងអ្វីដែល Inter Milan ចង់បាន។ Arsenal ប្រហែលជាចង់បែកចែកថវិកាលើការផ្ទេរផ្សេងទៀត ដោយពួកគេក៏កំពុងព្យាយាមទាក់ទងចង់បានកីឡាករ Gabriel Jesus របស់ Manchester City និង Youri Tielemans របស់ Leicester City ផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ22 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa