បាល់ទាត់អន្តរជាតិ
Barcelona ចង់ចុះហត្ថលេខាលើខ្សែបម្រើរូបនេះ ដើម្បីសន្សំសំចៃការចំណាយ
ក្លឹបអ្នកមានបុណ្យ Barcelona នឹងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនាពេលឆាប់ៗខាងមុខ ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពលំបាក។ ទោះជាយ៉ាងណាប្រធានក្លឹបកាតាឡាន់មួយនេះ នៅតែមានវិធីចុះហត្ថលេខាលើកីឡាករចំណូលថ្មីបាននារដូវក្តៅខាងមុខ។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Barcelona កំពុងសម្លឹងមើលឃើញកីឡាករមួយរូបរបស់ក្លឹប Real Betis គឺខ្សែបម្រើ Guido Rodriguez។ ក្លឹបអ្នកមានបុណ្យ Barcelona បានចាត់ទុកកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ជាអ្នកដែលអាចលេងនៅតំបន់បម្រើកណ្ដាលរបស់ក្រុមបាន។
លើសពីនេះទៅទៀត Barcelona ក៏អាចទទួលបានផលចំណេញពីការចុះហត្ថលេខាលើ Guido Rodriguez ផងដែរ ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ ខណៈដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំនេះ។ ដូច្នេះ Guido Rodriguez អាចនឹងចាកចេញទៅ Camp Nou ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ14 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត