Connect with us

បាល់ទាត់អន្តរជាតិ

Andriy Lunin ទាមទារ​ចង់​បាន​ប្រាក់​ខែ​ស្មើ​នឹង Thibaut Courtois

Published

on

អ្នក​ចាំទី Andriy Lunin របស់​ក្លឹប​អធិរាជស Real Madrid ដែល​មាន​កុងត្រា​បច្ចុប្បន្ន​ដល់​រដូវក្តៅ​ឆ្នាំ​ក្រោយ គ្រោង​នឹង​ចរចាកុងត្រា​ថ្មី​របស់​គាត់​ជាមួយ​ក្លឹប ក្នុង​លក្ខខណ្ឌ​អំណោយ​ផល​ជាង​មុន ជា​ពិសេស​គឺ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ប្រាក់​ខែ​កាន់​តែ​ខ្ពស់ (នេះ​បើយោង​តាម​របាយការណ៍​ពី El Nacional បាន​ចុះ​ផ្សាយ)។

យោងតាម​ប្រភព​ដដែល​បាន​​បង្ហើប​ឲ្យ​ដឹង​ថា Andriy Lunin កំពុង​ពិចារណា​លើ​​ទម្រង់​លេង​​របស់​​ខ្លួន​កាន់​តែ​ល្អនៅ Real Madrid ក្នុង​រដូវ​កាល​នេះ ជាពិសេស​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ដូចជា Bayern Munich, Manchester United និង AC Milan កំពុង​​ចាប់​​អារម្មណ៍​លើ​គាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Andriy Lunin ទំនង​ជា​នឹង​ត្រឡប់​ក្លាយ​ទៅ​ជា​កីឡាករ​បម្រុង​វិញ នៅ​ពេល​ដែល Thibaut Courtois ជា​សះស្បើយ​ពី​របួស។ ដូច្នេះ​ហើយ ឆ្លៀត​ឱកាស​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី ​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ បាន​ស្នើ​សុំ​ក្លឹប Real Madrid ឲ្យ​តម្លើង​ប្រាក់ខែ​របស់​ខ្លួន​ស្មើ រឺ​ក្បែរ​នឹង​អ្នក​ចាំទី​បែលហ្ស៊ិក Thibaut Courtois។

ប្រភព: Telecomasia

Trending

Exit mobile version