Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry លើក​ឡើង​ថា Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG

Published

on

អតីត​កីឡាករ​បាល់ទាត់​ឆ្នើម Thierry Henry បាន​និយាយ​ថា មិត្ត​រួម​សញ្ជាតិ​របស់​គាត់ Kylian Mbappe គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG។ យ៉ាង​ណា​មិញ Thierry Henry ប្រហែល​ជា​ចង់​បញ្ជាក់​ថា តាំង​ពី​ដើម​រៀង​មក PSG មិន​ដែល​មាន​កីឡាករ​ណា​ម្នាក់​អស្ចារ្យ​ដូច Mbappe ឡើយ។

យោងតាម​សម្ដី​របស់ Thierry Henry ដែល​ត្រូវ​បាន​ដកស្រង់​ដោយ CBS Sports បាន​ឲ្យ​ដឹង​ថា៖ “វា​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ជជែក​វែកញែក​នោះ​ទេ សម្រាប់​ខ្ញុំ Kylian Mbappe គឺ​ជា​កីឡាករ​លេខ 1 ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប PSG”។

គួរ​ដឹង​ផង​ដែរ​ថា Kylian Mbappe បាន​លេង​ឲ្យ​ក្លឹប​យក្ស​បារាំង PSG ចាប់​តាំង​ពី​រដូវក្តៅ​ឆ្នាំ 2017 រហូត​ដល់​បច្ចុប្បន្ន។ គាត់​បាន​ឈ្នះ​ពាន​ចំនួន 15 ដង ជា​មួយ PSG ក្នុង​រយៈពេល 7 ឆ្នាំ កន្លង​មក​នេះ និង​បាន​ស៊ុតបញ្ចូលទី 255 គ្រាប់ ក៏​ដូច​ជា​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 108 ដង។ យ៉ាង​ណា​ក៏​ដោយ Mbappe ប្រហែល​ជា​នឹង​ផ្លាស់​ទៅ Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ។

ប្រភព: Telecomasia

Trending

Exit mobile version