បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប PSG បញ្ជាក់ថា លោក Zinedine Zidane មិនមែនជាគ្រូបង្វឹកថ្មីរបស់ក្លឹបឡើយ
ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបញ្ជាក់ថា លោក Zinedine Zidane នឹងមិនក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបនោះទេ ខណៈដែលលោក Christophe Galtier ជាបេក្ខភាពទីមួយដែលអាចក្លាយជាគ្រូថ្មីរបស់ក្លឹប។
ដោយឡែកលោក Zidane ត្រូវបានគេរំពឹងទុកជាយូរមកហើយថា នឹងចូលកាន់តំណែងនៅ PSG បន្ទាប់ពីបានសម្រាកពីការងារជាគ្រូបង្វឹកមួយរយៈពេល ប៉ុន្តែពត៌មានចុងក្រោយមួយលើកឡើងថា Christophe Galtier នឹងក្លាយជាគ្រូថ្មីរបស់ក្លឹប PSG ដើម្បីជំនួសតំណែង Mauricio Pochettino ទៅវិញ។
Christophe Galtier គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ផងដែរ ដោយកាលពីរដូវកាលមុននេះ គាត់បានដឹកនាំក្រុម Nice បន្ទាប់ពីដឹកនាំ Lille ឲ្យឈ្នះពាន Ligue 1 កាលពីរដូវកាលឆ្នាំ 2020/21។
ថ្លែងទៅកាន់កាសែត Le Parisian លោក Al-Khelaifi បានលើកឡើងថា ក្លឹបរបស់គាត់មិនដែលបានពិភាក្សាជាមួយ Zidane ទេ ហើយបានជ្រើសរើសជម្រើសផ្សេងទៀត។
Al-Khelaifi និយាយថា៖ “Zinedine Zidane? ខ្ញុំនឹងប្រាប់អ្នករឿងមួយ។ យើងមិនដែលនិយាយជាមួយគាត់ ដោយផ្ទាល់ រឺដោយប្រយោលឡើយ។ ក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់ ក្រុមជម្រើសជាតិផងដែរ ក៏ប៉ុន្តែយើងមិនដែលបានពិភាក្សាជាមួយគាត់ទេ”។
ប្រធានក្លឹប PSG ក៏បានផ្តល់ព័ត៌មានថ្មីៗអំពីការពិភាក្សាជាមួយគ្រូបង្វឹករបស់ក្លឹប Nice គឺលោក Galtier ដោយបញ្ជាក់ថា គាត់មានសង្ឃឹមក្នុងការចុះកុងត្រាជាមួយគ្រូបង្វឹករូបនេះក្នុងពេលខាងមុខ។
Khelaifi បាននិយាយដោយបើកចំហរថា៖ “យើងកំពុងពិភាក្សាជាមួយ Nice។ វាមិនមែនជាអាថ៌កំបាំងទេ។ ខ្ញុំសង្ឃឹមថាយើងនឹងរកឃើញកិច្ចព្រមព្រៀងបានឆាប់ៗនេះ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!