បាល់ទាត់អន្តរជាតិ
Ajax យល់ព្រមលើលក្ខខណ្ឌផ្ទេរ Steven Bergwijn ពីមាន់ខ្នាយមាស Tottenham Hotspur
ពត៌មានក្ដៅៗចុងក្រោយមួយបានឲ្យដឹងថា ក្លឹប AFC Ajax បានយល់ព្រមលើតម្លៃផ្ទេរ 20 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur គឺកីឡាករ Steven Bergwijn (នេះបើយោងតាមរបាយការណ៍ពី 90min.com បានចុះផ្សាយ)។
Bergwijn ត្រូវបានគេរំពឹងទុកជាយូរមកហើយថា គាត់នឹងចាកចេញពីក្លឹបមាន់ខ្នាយមាស នៅរដូវក្ដៅនេះ បន្ទាប់ពីមិនសូវទទួលបានឱកាសលេងសម្រាប់ក្លឹប។ គាត់បានក្លាយជាជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលមុននេះ ត្រឹមតែបួនដងប៉ុណ្ណោះ។ ហើយខ្សែប្រយុទ្ធរូបនេះថែមទាំងធ្លាប់បានបង្ហាញដោយបើកចំហរ ពីបំណងដែលគាត់ចង់ចាកចេញនៅដើមខែនេះផងដែរ។
Steven Bergwijn បានប្រាប់ AD ថា៖ “ខ្ញុំគ្រាន់តែចង់លេងឲ្យបានច្រើន។ ខ្ញុំចង់ចាកចេញពី Spurs ឥឡូវនេះ។ វាប្រាកដណាស់”។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ បានបន្ថែមទៀតថា៖ “តើវាសំខាន់ទេដែលក្លឹបថ្មីរបស់ខ្ញុំលេងនៅ Champions League? នោះមិនមែនជាបំណងពិតប្រាកដរបស់ខ្ញុំទេ។ វានឹងល្អប្រសិនបើបែបនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺខ្ញុំនឹងលេងឲ្យបានច្រើន”។
ឥឡូវនេះ Ajax និង Tottenham ត្រូវរូវគ្នាលើលក្ខខណ្ឌតម្លៃផ្ទេរ 20 លានផោន ជាមួយនឹងការបូកបន្ថែមលើផ្នែកផ្សេងៗ ដែលមានតម្លៃប្រហែល 5 លានផោនទៀត។
ប្រភព: 90Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក