បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹបបិសាចក្រហម
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United ដែលកីឡាករសញ្ជាតិបារាំងរូបនេះ នឹងផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួននាចុងបញ្ចប់នៃរដូវកាលឆ្នាំ 2023-2024 ខាងមុខនេះហើយ។
ជាការពិតណាស់ Anthony Martial នឹងចាកចេញពីទឹកដី Old Trafford ដែលជាទ្រនំខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 9 ឆ្នាំកន្លងមក ដោយសារកុងត្រាផុតកំណត់។ ខ្សែប្រយុទ្ធរូបនេះមិនមែនជាផ្នែកមួយនៃគម្រោងរបស់ក្លឹបបិសាចក្រហមឡើយ។ Martial មានឱកាសចូលលេងត្រឹមតែ 19 ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះគួបផ្សំដោយសារបញ្ហារបួសមួយចំនួនផងដែរ។
យោងតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថា ក្លឹប Tottenham Hotspur ចាប់អារម្មណ៍លើ Anthony Martial ដោយពួកគេចង់បង្កើនជម្រើសនៅតំបន់ប្រយុទ្ធរបស់ខ្លួន សម្រាប់រដូវកាលក្រោយ។ ក្រៅពី Tottenham Hotspur ក៏មានក្លឹបយក្សនៅអ៊ីតាលី Juventus មួយទៀតផងដែរ ដែលកំពុងតាមដានស្ថានភាពខ្សែប្រយុទ្ធវ័យ 28 រូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ12 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!