បាល់ទាត់អន្តរជាតិ
Bayern Munich ចង់ឆ្មក់យក Matthijs de Ligt ដែលក្លឹប Chelsea កំពុងចាប់អារម្មណ៍ខ្លាំង
យោងតាមរបាយការណ៍ពី Sky Germany បានឲ្យដឹងថា ក្លឹបយក្សអាឡឺម៉ង់ Bayern Munich កំពុងចង់ចុះហត្ថលេខាលើខ្សែការពារឆ្នើម Matthijs de Ligt របស់ក្លឹបសេះបង្កង់ Juventus។
De Ligt គឺជាគោលដៅមួយដ៏សំខាន់ដែលក្លឹបតោខៀវ Chelsea ព្យាយាមចង់បាននៅរដូវក្តៅនេះ ខណៈដែលគ្រូបង្វឹករបស់ពួកគេលោក Thomas Tuchel កំពុងស្វែងរកខ្សែការពារដែលមានគុណភាព ដើម្បីមកជំនួសកន្លែងរបស់ Antonio Rudiger និង Andreas Christensen។
ក្លឹបតោខៀវបានបាត់បង់ខ្សែការពារសំខាន់ៗពីរ ក្នុងមួយរដូវកាលមាន Rudiger និង Christensen ដែលសុទ្ធតែចាកចេញដោយគ្មានតម្លៃខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ច្បាស់ការណ៍ជាច្រើនបានលើកឡើងថា Bayern Munich កំពុងដំណើរការចរចាយ៉ាងពេញទំហឹងជាមួយ Juventus។ លើសពីនេះទៅទៀត ខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt ក៏ចាប់អារម្មណ៍លើការផ្ទេរនេះផងដែរ ក្រោយពីបានដឹងពីគម្រោងរបស់លោក Julian Nagelsmann ដែលជាគ្រួបង្វឹករបស់ Bayern Munich។
Juventus បានដាក់តម្លៃផ្ទេរសម្រាប់ De Ligt ជិត 100 លានអឺរ៉ូ សម្រាប់ខ្សែការពារកណ្ដាលវ័យ 22 ឆ្នាំរូបនេះ។ យ៉ាងណាសម្រាប់តម្លៃផ្ទេរដ៏ធំមួយនេះ ប្រហែលមិនមែនជាឧបសគ្គសម្រាប់ Bayern Munich ឡើយ ណាមួយក្លឹបយក្សអាឡឺម៉ង់មួយនេះ មិនសូវចំណាយប្រាក់ខុសនោះទេ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់