បាល់ទាត់អន្តរជាតិ
Manchester United ព្រមាន Ronaldo ឲ្យកែប្រែចរិតបច្ចុប្បន្នរបស់គាត់ បើចង់ស្នាក់នៅក្លឹបបន្តទៀត
កាលពីពេលថ្មីៗនេះ មានរឿងដ៏ក្ដៅគគុកមួយដែលនិយាយពីក្លឹបបិសាចក្រហម Manchester United បានព្រមានដល់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ថា ពួកគេត្រូវតែឃើញការផ្លាស់ប្តូរអាកប្បកិរិយារបស់គាត់ខុសពីបច្ចុប្បន្ន បើមិនដូច្នេះទេ ក្លឹបនឹងពិចារណាបញ្ចប់កុងត្រារបស់គាត់មុនកំណត់។
យោងតាម Sky Sports បានឲ្យដឹងថា ដើមហេតុនៃរឿងនេះកើតឡើងបន្ទាប់ពីការបរាជ័យ 4-0 របស់បិសាចក្រហមនៅឯក្នុងដី Brentford កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ Ronaldo ហាក់ដូចជាបានមើលងាយអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United ពេលការប្រកួតបានបញ្ចប់ ហើយបានដើរយ៉ាងរហ័សចូលផ្លូវរូងក្រោមដី ទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់តែម្ដង។
Cristiano Ronaldo ហាក់ដូចជាមានអាកប្បកិរិយាមិនសូវល្អ និងបង្ហាញពីការមិនពេញចិត្តចំពោះក្លឹបតាំងពីពេលប្រកួតមុនបើករដូវកាល Pre-Season មកម្ល៉េះ រហូតដល់មានអ្នកខ្លះយល់ថា គាត់កំពុងចាត់ទុកខ្លួនឯងធំជាងក្លឹបទៀតផង។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនៅមានកុងត្រាមួយឆ្នាំទៀត ជាមួយក្លឹបបិសាចក្រហម Manchester United ប៉ុន្តែគាត់នៅតែព្យាយាមចាកចេញពី Old Trafford ដើម្បីស្វែងរកក្លឹបថ្មីដែលមានឱកាសលេងពាន UEFA Champions League។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 37 ឆ្នាំរូបនេះ ត្រូវបានបរាជ័យក្នុងការចាកចេញ ដោយគាត់ត្រូវបានទទួលការបដិសេធពីក្លឹប Bayern Munich, Atletico Madrid និង Paris Saint-Germain។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)